ដំណើរកម្សាន្តប្រចាំឆ្នាំរបស់ក្រុមហ៊ុនកាដាវីន ឌីវេឡុបម៉ិន ឯ.ក រយៈពេលចំនួន2យប់ 3ថ្ងៃ នៅរីសតកោះស្ដេច តំបន់កោះកុងក្រៅ ស្ថិតក្នុងខេត្តកោះកុង🌿🌊

ក្នុងអំឡុងពេលដំណើរកម្សាន្ត ក្រុមការងារបានរៀបចំបង្កើតសកម្មភាពជាច្រើនដូចជា ការលេងល្បែងកំសាន្ត ដែលមានការចូលរួមយ៉ាងសកម្មរបស់បុគ្គលិកទាំងអស់ សរបញ្ជាក់ពីការរួបរួមសាមគ្គី ការសហការណ៍គ្នា ការជួយជ្រោមជ្រែង ការមើលថែ ការលើកទឹកចិត្ត និងការប្រគល់រង្វាន់លើកទឹកចិត្តដល់ក្រុមការងារដែលទទួលបានលទ្ធផលល្អ។ អបជាមួយនឹងការផ្តិតយកថតរូបភាពស្អាតៗ បន្សល់ទុកនៅអនុស្សាវរីយ៍ល្អៗ ពោរពេញដោយស្នាមញញឹម។
សកម្មភាពទាំងអស់វាពិតជាអស្ចារ្យនឹងជាការចងចាំដល់មានអត្ថន័យបំផុត។

យើងខ្ញុំទាំងអស់ជាបុគ្គលិកគ្រប់ជាន់ថ្នាក់ សូមថ្លែងអំណរគុណដល់ លោកអគ្គនាយក និង អគ្គនាយិកា ក្រុមហ៊ុនកាដាវីន ឌីវេឡុបម៉ិន ឯ.ក សម្រាប់ការផ្តល់នៅការយកចិត្តទុកដាក់ ការមើលថែរក្សា ការផ្តល់ភាពកក់ក្តៅ ដូចជាគ្រួសារ និងតែងតែរៀបចំនូវរាល់កម្មវិធីជាច្រើនដើម្បីបង្កើតស្នាមញញឹមដល់បុគ្គលិកគ្រប់រូបរហូតមក 🥰
សូមគោរពជូន លោកអគ្គនាយក អគ្គនាយិកា ទទួលបាននូវសុខភាពល្អ ជោគជ័យគ្រប់ភារៈកិច្ចការងារ🙏🏻🙏🏻🙏🏻
#KadawinDevelopment