ជំនាញទីផ្សារតាមរយៈបណ្ដាញអេឡិត្រូនិចជាមួយលោកហាក់គីមថុង

ជំនាញទីផ្សារតាមរយៈបណ្ដាញអេឡិត្រូនិចជាមួយលោកហាក់គីមថុង

កាលពីថ្ងៃទី២៦​ ខែកុម្ភះ​ ឆ្នាំ២០២០​ ក្រុមហ៊ុនបានអញ្ជើញលោកហាក់ គីមថុង ដែលជានាយកប្រតិបត្តិគេហទំព័រគំនិត​ និងជានាយកប្រព័ន្ធផ្សព្វផ្សាយនៃសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាអាណត្តិទី៦​ ដើម្បីធ្វើការចែករំលែកបទពិសោធន៍។ ដោយមានការចូលរួមពីបុគ្គលិកក្រុមហ៊ុនជាច្រើននាក់​ ជាពិសេសបុគ្គលិកផ្នែកលក់​ បុគ្គលិកផ្នែករចនាម៉ូដនិងស្ថាបត្រករ និងបុគ្គលិកផ្នែកទីផ្សារ។​ បុគ្គលិកទាំងអស់មានសេចក្ដីសោមនរីករាយជាខ្លាំង ដែលលោកហាក់​ គីមថុនមានឪកាសចែករំលែកបទពិសោធន៍ដ៏ថ្លៃថ្លាក្នុងវិស័យទីផ្សារតាមរយៈបណ្ដាញអេឡិចត្រូនិច និងជាពិសេសគឺវិស័យអចលនទ្រព្យ។​ ជំនាញទីផ្សារតាមរយៈបណ្ដាញអេឡិចត្រូនិកមានច្រើនសណ្ឋានរួមមាន FaceBook, YouTube, Instagram, LinkedIn.។ល។​ លោក​ គីមថុងបានចង្កត់ធ្ងន់ថា​ ជាមួយខ្លឹមសារល្អនិងតាមរយៈបណ្ដាញល្អ​ ការធ្វើទីផ្សារតាមបណ្ដាញអេឡិចត្រូនិកអាចនឹងផ្ដល់ផលជាទីគាប់ចិត្ត។ ជាចុងក្រោយ​ លោកហាក់ គីមថុងបានបន្សល់ទុកនូវពាក្យឃ្លា “យើងមានចំណុចពិសេសប្លែកៗគ្នា​ ជំនាញខុសៗគ្នា​ ដែលជម្រុញអោយយើងមានផ្លូវទៅរកការសម្រេចគោលដៅខុសៗគ្នាផងដែរ”៕  

View details