ការទូទាត់ប្រាក់តាមបែបអេឡិចត្រូនិក
ក្នុងអំឡុងពេលរីករាលដាលការឆ្លង់ជំងឺកូវីដ១៩ទូទាំងពិភពលោក ដើម្បីការពារនិងរក្សាសុវត្តិភាពជូនអតិថិជន ក្រុមហ៊ុនកាដាវីនឌីវេឡុបម៉ិន បានសហការណ៍ជាមួយធនាគារABA និងបង្កើតរបៀបទូទាត់ប្រាក់តាមបែបអេឡិចត្រូនិកក្នុងទូរស័ព្ទដៃរបស់លោកអ្នក។ អតិថិជនក្រុមហ៊ុនកាដាវីនទាំងអស់អាចទូទាត់តាមកម្មវិធីABA Mobileរបស់ធនាគារABAដោយផ្ទាល់ ឬតាមកម្មវិធីKadawin Mobile របស់ក្រុមហ៊ុន ដែលធ្វើការទាញយកក្នុង Apple Store និង Android Play Store។ សម្រាប់ពត៌មានបន្ថែម អតិថិជនអាចទាញយករបៀបប្រើបានតាមតំណភ្ជាប់នេះABA Mobile និង Kadawin Mobile។ អតិថិជនទាំងអស់ក៏នៅបន្តធ្វើការទូទាត់តាមរយៈស្កែនQR code ឬប្រើប្រាស់កាតជាមួយម៉ាស៉ីនPOSនៅតាមការិយាល័យលក់បាន។
View detailsរបៀបបង់ប្រាក់ទាន់សម័យនិងងាយស្រួល
បន្ថែមពីលើកម្មវិធី Kadawin mobile តាមទូរសព្ទដៃ ក្រុមហ៊ុនកាដាវីន ឌីវេឡុបមិនបានសហកាជាមួយធនាគារABA ដើម្បីបង្ករភាពងាយស្រួលនិងសុវត្តិភាពខ្ពស់ក្នុងបង់ប្រាក់។ ចាប់ផ្ដើមពីពេលនេះតទៅ អតិថិជនរបស់ក្រុមហ៊ុននិងបុរី លីម ឈាងហាក់ សាខាវាលស្បូវ សាខាភ្នំពេញថ្មី សាខាសន្ធរម៉ុន សាខាសង្កាត់ស្នោរ និងសាខាកាដាវីនថោន អាចប្រើប្រាស់កាតVisa កាតMaster ឬកាតធនាគាររបស់ធនាគារABA ដើម្បីធ្វើការទូទាត់ប្រាក់តាមការិយាល័យរបស់ក្រុមហ៊ុនកាដាវីន ឬប្រពន្ធ័បង់ប្រាក់របស់កម្មវិធីKadawin mobile។
View detailsការរៀបចំការដ្ឋានកាដាវីនថោនខាងកើត
ចាប់តាំងតែពីដើមឆ្នាំ២០២០ ក្រុមហ៊ុនកាដាវីន ឌីវែឡុបមិនបានរៀបចំការដ្ឋានក្នុងគំរោងកាដាវីនថោនរបស់ខ្លួនដោយបានរៀបចំចាក់ដីបំពេញការដ្ឋាន រៀបចំបើកការដ្ឋានចាក់ផ្លូវ និងដាក់លូ។ ការងារទាំងអស់នោះគឺបានចាប់ផ្ដើមស្របពេលដែលក្រុមហ៊ុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
View details